អត្ថន័យពិធីបុណ្យវិសាខបូជា ថ្ងៃ ១៥កើត ខែពិសាខ គឺជាទិវាដែលពុទ្ធសាសនិកជននៅទូទាំងសកលលោកតែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយ គឺវិសាខបូជា។
ក្នុងព្រៈឧបោសថវត្តទក្ខិណាវ័នពោធិព្រឹក្ស |
ព្រៈសង្ឃព្រមទាំងពុទ្ធបរិស័ទកំពុងប្រារពពិធី |
ញាតិញោមចំណុះជើងវត្ត |
១.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា
២.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិទទួលស្គាល់ជាផ្លូវការតាមសម្នើរបស់ពុទ្ធបរិស័ទនៅថ្ងៃទី ១៥ ធ្នូ ឆ្នាំ ១៩៩៩ មើលមតិសម្រេច
៣.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃសន្តិភាពពិភពលោកព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រៀនមនុស្សជាតិឲ្យស្វែងរកសន្តិសុខនិងសន្តិភាពទាំងខាងក្នុងនិងខាងក្រៅ ។
៤.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃរំលឹកគុណ គឺ ព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និង ព្រះបញ្ញាគុណរបស់ព្រះបរមសាស្តា
៥.ថ្ងៃវិសាខបូជាចាត់ជាថ្ងៃព្រះពុទ្ធព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់ ។
វត្តទក្ខិណាវ័នពោធិព្រឹក្ស(ព្រែកគយចាស់)
No comments:
Post a Comment