ឧបាសក ឧបាសិកាអញ្ជើញមកសមាទានសីលនាថ្ងៃឧបោសថ
អានិសង្សនៃសីលសម្បទា ៥
អានិសង្សនៃសីលសម្បទាមាន ៥ យ៉ាង
១. សិលវា សីលសម្បន្នោ អប្បមាទាធិករណំ មហន្តំ ភោគក្ខន្ធំ អធិគច្ឆតិ បុគ្គលមានសីលបរិបូណ៌ដោយសីល រមែងបាននៅគំនរទ្រព្យច្រើន មានសេចក្តីមិនប្រមាទជាហេតុ ។
២. សីលវតោ សិលសម្បន្នស្ស កល្យាណោ កិត្តិសទ្ធោ អព្ភុគ្គច្ឆតិ កិត្តិសព្ទរបស់បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងផ្សាយទៅសព្វទិស ។
៣. សីលវា សីលសម្បន្នោ យំ យទេវ បរិសំ ឧបសង្គមតិ យទិ ខត្តិយបរិសំ យទិ ព្រហ្មណបរិសំ យទិ គហបតិបរិសំ យទិ សមណបរិសំ វិសាទោ ឧបសង្គមតិ អមង្គុភូតោ បុគ្គលមានសីលបរិបូណ៌ដោយសីល ចូលទៅរកបរិស័ទណាៗទោះជាខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតិបរិស័ទក្តី សមណបរិស័ទក្តី រមែងក្លៀវក្លាមិនមានមុខឪនចុះ ។
៤. សីលវា សីលសម្បន្នោ អសម្មូឡ្ហោ កាលំ ករោតិ បុគ្គលមានសីលបរិបូណ៌ដោយសីល រមែងមិនវង្វេង មុននិងធ្វើមរណកាល ។
៥. សីលវា សីលសម្បន្នោ កាយស្ស ភេទា ណា បរំ មរសុគតឹ សុត្តំ លោកំ ឧបបជ្ជតិ បុគកលមានសីល បរិបូណ៌ដោយសីល លុះបែកធ្លាយរាងកាយ បន្ទាប់ពីសេចក្តីស្លាប់ទៅ តែងបានទៅកើតក្នុង សុគតិ សួគ៌ ទេវលោក ៕