វត្តទក្ខិណាំវ័នពោធិព្រឹក្ស(ព្រែកគយចាស់), ភូមិផ្នោកណ្តាល,ទីរួមស្រុកលិចហូយធឿង,ស្រុកត្រឹងដេ,ខេត្តឃ្លាំង

Friday 31 January 2014


ឧបាសក ឧបាសិកាអញ្ជើញមកសមាទានសីលនាថ្ងៃឧបោសថ

អានិសង្ស​នៃសីលសម្បទា ៥

អានិសង្ស​នៃសីលសម្បទាមាន ៥ យ៉ាង

១.​ សិលវា សីលសម្បន្នោ អប្បមាទាធិករណំ មហន្តំ ភោគក្ខន្ធំ អធិគច្ឆតិ  ​​​​​​ បុគ្គលមានសីល​បរិបូណ៌ដោយសីល      រមែងបាននៅគំនរទ្រព្យច្រើន មានសេចក្តីមិនប្រមាទជាហេតុ ។

២. សីលវតោ សិលសម្បន្នស្ស កល្យាណោ កិត្តិសទ្ធោ អព្ភុគ្គច្ឆតិ កិត្តិសព្ទរបស់បុគ្គលអ្នកមានសីល បរិបូណ៌ដោយសីល តែងផ្សាយទៅសព្វទិស ។

៣. សីលវា សីលសម្បន្នោ យំ​ យទេវ បរិសំ ឧបសង្គមតិ​ យទិ ខត្តិយបរិសំ យទិ ព្រហ្មណបរិសំ យទិ   គហបតិបរិសំ យទិ សមណបរិសំ វិសាទោ ឧបសង្គមតិ អមង្គុភូតោ បុគ្គលមានសីល​បរិបូណ៌ដោយសីល ចូលទៅរកបរិស័ទណាៗទោះជាខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតិបរិស័ទក្តី សមណបរិស័ទក្តី រមែងក្លៀវក្លាមិនមានមុខឪនចុះ ។

៤.​ សីលវា សីលសម្បន្នោ អសម្មូឡ្ហោ កាលំ ករោតិ បុគ្គលមានសីល​បរិបូណ៌ដោយសីល  រមែងមិនវង្វេង មុននិងធ្វើមរណកាល ។

៥. សីលវា សីល​សម្បន្នោ កាយស្ស ភេទា ណា បរំ មរសុគតឹ សុត្តំ លោកំ ឧបបជ្ជតិ ​បុគកលមានសីល​​​​​ បរិបូណ៌ដោយសីល  លុះបែកធ្លាយរាងកាយ បន្ទាប់ពីសេចក្តីស្លាប់ទៅ តែងបានទៅកើតក្នុង សុគតិ សួគ៌ ទេវលោក ៕

No comments:

Post a Comment